ឯកឧត្តមរដ្ឋលេខាធិការ ឈួរ រស្មីឫទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានអធិការកិច្ចលើវិស័យរដ្ឋបាល នៅទីស្ដីការក្រសួង
ឯកឧត្តមរដ្ឋលេខាធិការ ឈួរ រស្មីឫទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានអធិការកិច្ចលើវិស័យរដ្ឋបាល នៅទីស្ដីការក្រសួង
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ – ឯកឧត្តម ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនាយកដ្ឋានអធិការកិច្ចលើវិស័យរដ្ឋបាល ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ និងផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំពិនិត្យដើម្បីពិភាក្សា ស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ នៅក្រសួងមុខងារសាធារណៈ និងយោងតាមចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រីចុះថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងអធិការកិច្ច។







