ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ និងកិច្ចប្រជុំណែនាំដល់សមាជិក សមាជិកាគណៈប្រតិភូមុនពេលចុះបេសកកម្មតាមដានការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ – ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ និងកិច្ចប្រជុំណែនាំដល់សមាជិក សមាជិកាគណៈប្រតិភូមុនពេលចុះបេសកកម្មតាមដានការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់។