កិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអធិការកិច្ច
លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងតំណាងអង្គភាពពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអធិការកិច្ច នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។