លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុប ៥៩៥ នាក់ (ស្រី៣៣៨ នាក់) ស្ថិតនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប

|

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុប ៥៩៥ នាក់ (ស្រី៣៣៨ នាក់) ស្ថិតនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តសៀមរាប ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអធិការកិច្ចខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ក្នុងពិធីនេះ អង្គពិធីទាំងមូលបានចូលរួមយ៉ាងផុសផុលក្នុងការស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទពិសោធន៍ជាក់ស្តែង ដែលបកស្រាយយ៉ាងក្បោះក្បាយដោយឯកឧត្តម ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងគោលបំណងពង្រឹងការយល់ដឹង និងការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ខេត្តសៀមរាប៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕

អត្ថបទទាក់ទង