គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
សាលាខេត្តកំពង់ធំ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ករណីពាក្យបណ្តឹងតំណាងប្រជាពលរដ្ឋ ៣៦៧ គ្រួសារដែលមិនបានទទួលដីដែលបានកាត់ឆ្វៀលចេញពីតំបន់៣ មានទីតាំងស្ថិតនៅក្នុងឃុំផាត់សណ្តាយ ឃុំក្តីដូង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងបណ្តឹងមួយករណីទៀត ជាករណីវិវាទដីទំហំ ២៣ ហិកតា មានទីតាំងស្ថិតនៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។