កិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់អនុគណៈកម្មការឯកសារ ដឹកនាំដោយឯកឧត្ដម ហេង ចាន់ឌី
ព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ហេង ចាន់ឌី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការឯកសារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់អនុគណៈកម្មការឯកសារ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិក សមាជិកានៃអនុគណៈកម្មការឯកសារ នៅទីស្តីការក្រសួងអធិការកិច្ច។