កិច្ចប្រជុំជាមួយភាគីបណ្តឹងដើម្បីសម្របសម្រួលករណីទំនាស់ដីធ្លីរបស់មន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ
លោក អ៊ិនសារ៉ន ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ទីរ ចុះសហការជាមួយតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត រៀបចំកិច្ចប្រជុំជួបជាមួយភាគីបណ្តឹង ដើម្បីធ្វើការសម្របសម្រួលលើករណីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកំពង់ស្ពឺ។
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៕





