ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងការត្រួតពិនិត្យគ្រឿងញៀនរបស់មន្ទីរអធិការកិច្ចខេត្តកែប

លោក ណុបមណ្ឌល ប្រធានមន្ទីរអធិការកិច្ចខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យគ្រឿងញៀន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយមានការចូលរួមពីលោកអភិបាលរងស្រុកដំណាក់ចង្អើរ មន្ត្រីរាជការនៃមន្ទីរអធិការកិច្ច ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ២០០នាក់ (ស្រី ៩០នាក់) ព្រមទាំងមានការប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សផងដែរ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាចំការស្វាយ ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ខេត្តកែប៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង