ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់មន្ទីរអធិការកិច្ចខេត្តសៀមរាប

លោក លឹមភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប រួមជាមួយមន្ត្រីរាជការ បានសហការជាមួយអាជ្ញាធរស្រុកវ៉ារិន រៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១៣៨នាក់ (ស្រី ៤៤នាក់) ព្រមទាំងមានកម្មវិធីសួរ-ឆ្លើយដោះស្រាយទិដ្ឋភាពច្បាប់យ៉ាងផុសផុល ដោយពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវត្តសុថម្ភារាម (វត្តស្រែណូយ) ស្ថិតក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ខេត្តសៀមរាប៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង