ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ
លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយរដ្ឋបាលស្រុកព្រែកប្រសព្វ អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ និងរដ្ឋបាលឃុំព្រែកប្រសព្វ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១៣៨នាក់ (ស្រី ៥៧នាក់) នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ខេត្តក្រចេះ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៕





