កិច្ចប្រជុំសម្របសម្រួលកោះអញ្ជើញភាគីពាក់ព័ន្ធចូលរួមបំភ្លឺលើករណីវិវាទផ្ទៃក្នុងគ្រឹះស្ថានសិក្សារបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោកស្រី ព្រំសុខឃីម អនុប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារដោះស្រាយបណ្តឹង ជួបសម្របសម្រួល និងស្តាប់ការបំភ្លឺផ្ទាល់ជាមួយភាគីពាក់ព័ន្ធ លើករណីការមិនពេញចិត្តលើការតែងតាំងមុខតំណែងគណៈគ្រប់គ្រងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកសំរោង ដោយជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦៕


