សកម្មភាពរៀបចំការធ្វើតេស្តស្វែងរកសារធាតុញៀនជូនមន្ត្រីរាជការរបស់មន្ទីរអធិការកិច្ចខេត្តសៀមរាប
លោក លឹមភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានសហការជាមួយមន្ត្រីបច្ចេកទេសជំនាញ រៀបចំការពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរ សរុបចំនួន ១៨នាក់ (ស្រី ០៧នាក់)។ ជាលទ្ធផលនៃការធ្វើតេស្តគ្រប់សមាសភាពទាំងអស់ គឺទទួលបាន «អវិជ្ជមាន» ទាំងអស់ ដោយសកម្មភាពនេះបានប្រព្រឹត្តទៅនៅទីស្តីការមន្ទីរអធិការកិច្ចខេត្តសៀមរាប។
ខេត្តសៀមរាប៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៕






