ពិធីចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ
លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយរដ្ឋបាលស្រុកព្រែកប្រសព្វ និងរដ្ឋបាលឃុំជ្រោយបន្ទាយ ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ១១៥នាក់ (ស្រី ៤៦នាក់) នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ខេត្តក្រចេះ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕





