សកម្មភាពចុះទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររបស់មន្ទីរអធិការកិច្ចខេត្តបាត់ដំបង
លោក ប៊ុតម៉ក់ ប្រធានមន្ទីរអធិការកិច្ចខេត្តបាត់ដំបង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងមន្ទីរអធិការកិច្ចខេត្តបាត់ដំបង និងមន្ទីរអធិការកិច្ចខេត្តកំពត ដោយជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរអធិការកិច្ចខេត្តកំពត ក្រោមការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់លើការធ្វើដំណើរ និងការស្នាក់នៅពីសំណាក់ ឯកឧត្តមសុខសូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
ខេត្តកំពត៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕







