កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនិងប្រាំបួនខែរបស់មន្ទីរអធិការកិច្ចខេត្តកំពង់ចាម
លោកស្រី ឆានច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ទិសដៅអនុវត្តបន្តខែតុលា ព្រមទាំងពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ក្នុងឆ្នាំ២០២៦ របស់មន្ទីរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្ត នៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៕






