កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម
នាព្រឹកថ្ងៃសុក្រ ៨កេីត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលេីកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ព្រមទាំងពង្រឹងរបៀបរបបការងារ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។