ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តកំពង់ធំ

លោក ឈរដារ៉ា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរស្រុកកំពង់ស្វាយ ចុះរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» នៅសាលាឃុំសានគរ ស្រុកកំពង់ស្វាយ ដោយមានសមាសភាពចូលរួមសរុបចំនួន ១១៥ នាក់ (ស្រី ៤៦ នាក់) រួមមាន៖ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ-អ្នកគ្រូ យុវជន និងប្រជាការពារ។ ក្នុងនោះដែរ ក្រុមការងារបានរៀបចំកម្មវិធីសួរ-ឆ្លើយ និងចែកជូននូវមួកសុវត្ថិភាពចំនួន ០៥ ព្រមទាំងសម្ភារ ឯកសារ និងខិត្តបណ្ណអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាច្រើនទម្រង់ជូនដល់អ្នកចូលរួម។

ខេត្តកំពង់ធំ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង