សកម្មភាពចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងការត្រួតពិនិត្យគ្រឿងញៀននៅសាលាបឋមសិក្សាហ៊ុនសែនព្រែកតានេនរបស់មន្ទីរអធិការកិច្ចខេត្តកែប
លោក ដៀកដៀន ប្រធានស្តីទីមន្ទីរអធិការកិច្ចខេត្តកែប បានដឹកនាំមន្ត្រីរាជការនៃមន្ទីរ ចុះធ្វើការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យគ្រឿងញៀន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុនសែន ព្រែកតានេន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការចូលរួមពីលោកអភិបាលរងស្រុកដំណាក់ចង្អើរ លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៨៥នាក់ (ស្រី ៩៥នាក់)។ ជាមួយគ្នានោះដែរ ក៏មានការរៀបចំកម្មវិធីសួរ-ឆ្លើយសំណួរ ដើម្បីចែកជូននូវមួកសុវត្ថិភាព សៀវភៅសរសេរ និងប៊ិក ដល់សិស្សានុសិស្សផងដែរ។
ខេត្តកែប៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៕






