មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបង រៀបចំពិធីគោរពទង់ជាតិ និងវាយស្គរដើម្បីឣបឣរសាទរពិធីដាក់បញ្ចូលប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោក

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទរៀបចំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវាយស្គរដើម្បីឣបឣរសាទរពិធីដាក់បញ្ចូលប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីរៀបចំពិធីរួចលោកប្រធានមន្ទីរបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការឣនុវត្តការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្ត ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ នៃមន្ទីរខេត្ត។

អត្ថបទទាក់ទង