យុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះរបស់មន្ទីរអធិការកិច្ចខេត្តក្រចេះ
លោក អ៊នមុនទ្រី ប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងមន្ត្រីរាជការក្រោមឱវាទ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រដ្ឋបាលស្រុកចិត្របុរី និងរដ្ឋបាលឃុំបុសលាវ ចុះរៀបចំកម្មវិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ» ជូនដល់ប្រជាពលរដ្ឋ នៅបរិវេណវត្តបុស្សមាលី ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានសមាសភាពចូលរួមសរុបចំនួន ១០៦ នាក់ (ស្រី ៤៥ នាក់)។
ខេត្តក្រចេះ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៕




