ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច
ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ក្រោមប្រធានបទ «អធិការកិច្ចផ្អែកលើហានិភ័យ» ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត នៅវិទ្យាស្ថានជាតិអធិការកិច្ច។
វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ «អធិការកិច្ចផ្អែកលើហានិភ័យ» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមអំពីវិធីសាស្ត្រ និងយន្តការអធិការកិច្ចក្នុងការកំណត់មុខសញ្ញា ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យជាមុនឱ្យចំគោលដៅ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនានាមុនពេលកើតឡើង។
រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៕













