លោក ខៀវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប់ភូមិបាល»

លោក ខៀវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយបណ្តឹង បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះរៀបចំ «កម្មវិធីស្ទង់មតិអំពីច្បាប់ភូមិបាល» ដើម្បីស្វែងយល់ការយល់ដឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់សម្រាប់ការកែលម្អច្បាប់ ឬសេចក្ដីព្រាងច្បាប់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុប ១៧១នាក់ (ស្រី ១០៥នាក់) នៅក្នុងបរិវេណវត្តអង្គសំរិទ្ធី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង