ឯកឧត្តម ស៊ឹម សុវណ្ណរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង
ឯកឧត្តម ស៊ឹម សុវណ្ណរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាស័ក្តិរបស់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្រ្តី។
រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕




