ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំក្រសួង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងសហគមន៍ព្រៃឈើត្រពាំងពិការ
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំក្រសួង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងសហគមន៍ព្រៃឈើត្រពាំងពិការ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បានអញ្ជើញចុះពិនិត្យ តាមដាន និងវាយតម្លៃផ្ទាល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ ដើម្បីផ្ដល់អនុសាសន៍ណែនាំបន្ថែម សំដៅពង្រឹងប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍ប្រកបដោយចីរភាព។
ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, Deputy Chairman of the Royal Government’s Working Group in Svay Rieng Province and Chairman of the Royal Government’s Working Group in Romeas Haek District, and Lok Chumteav CHAM Krasna, attended a solidarity lunch in a warm and cordial atmosphere with leaders of the Ministry, the Royal Government Working Group for Romeas Haek District, and the Trapeang Pikar Community Forestry. On this occasion, H.E. Minister and Lok Chumteav personally checked, monitored, and evaluated the progress of development and management within the Trapeang Pikar Community Forestry to provide further guidance aimed at strengthening the effectiveness and sustainability of natural resource protection and conservation.
Svay Rieng, October 8, 2026





