ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Morishita Taishi មន្ត្រីសម្របសម្រួលប្រចាំប្រទេស នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច
ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Morishita Taishi មន្ត្រីសម្របសម្រួលប្រចាំប្រទេស នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។ ជំនួបនេះធ្វើឡើងដើម្បីណែនាំអំពី «កម្មវិធីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស (JDS)» ដែលជាជំនួយហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលជប៉ុន ព្រមទាំងស្នើសុំកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍នេះ ជូនដល់មន្ត្រីរាជការនៃក្រសួងអធិការកិច្ច។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ថាក្រសួងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ JICE ហើយនឹងខិតខំជំរុញ ព្រមទាំងលើកទឹកចិត្តមន្ត្រីរាជការវ័យក្មេងឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍នេះឱ្យបានកាន់តែច្រើន។ កម្មវិធី JDS មានគោលបំណងគាំទ្រមន្ត្រីរាជការដែលមានសមត្ថភាព និងសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន ដោយការទទួលពាក្យសម្រាប់វគ្គថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៕






