ឯកឧត្តម ចាន់ សុជា នាយករងខុទ្ទកាល័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ជូន សហគមន៍ចាប៉ីអមតៈ ដើម្បីរៀបចំកម្មវិធី «តន្រ្តីចាប៉ីភូមិខ្ញុំ»

ឯកឧត្តម ចាន់ សុជា នាយករងខុទ្ទកាល័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ជូន សហគមន៍ចាប៉ីអមតៈ ដើម្បីរៀបចំកម្មវិធី «តន្រ្តីចាប៉ីភូមិខ្ញុំ» អបអរសាទរខួបលើកទី ១០ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, ជូនគណៈកម្មការនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីរៀបចំកម្មវិធីសំពះព្រះខែ និងអកអំបុក រួមចំណែកក្នុងការផ្សព្វផ្សាយនិងអភិរក្សសិល្បៈវប្បធម៌ខ្មែរ, និងជូនក្រុមការងាររៀបចំបេសកកម្មដំណើរនៃក្ដីស្រលាញ់ក្រោមប្រធានបទ «ដើរដើម្បីកុមារ វគ្គ២ ភ្នំពេញ-សៀមរាប ២៣ថ្ងៃ ៤៥៦គីឡូម៉ែត្រ» ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។

ក្នុងឱកាសនោះ ឯកឧត្តមនាយករងខុទ្ទកាល័យ បានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងប្រសាសន៍ជូនពរពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការរៀបចំកម្មវិធី ក៏ដូចជាបេសកកម្មដ៏មានអត្ថន័យទាំងនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យសម្រាប់សង្គមជាតិ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង