គណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចនៅសាធារណរដ្ឋឥណ្ឌា
ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក អេង មូនីរិទ្ធ នាយករងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចំនួន ២០រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងមូសូរី សាធារណរដ្ឋឥណ្ឌា។