កិច្ចប្រជុំពិភាក្សា អំពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជូនថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច ដែលនឹងធ្វើឡើងនៅ ថ្ងៃ ទី២៤ ២៥ និង ២៦ ខែមករា ឆ្នាំ ២០២៤ និងវគ្គបណ្តុះបណ្តាលឌីជីថលចាំបាច់ សម្រាប់មន្ត្រីរាជការក្រសួង ធ្វើនៅសប្តាហ៍ទី៣ ខែ កុម្ភៈ និងវគ្គឌីជីថលជំនាញបច្ចេកទេសផ្សេងៗទៀត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្រ្តា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល ជូនថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ២៥ និង២៦ ខែមករា ឆ្នាំ២០២៤ និងវគ្គបណ្តុះបណ្តាលឌីជីថលចាំបាច់ សម្រាប់មន្ត្រីរាជការក្រសួង ធ្វើនៅសប្តាហ៍ទី៣ ខែកុម្ភៈ និងវគ្គឌីជីថលជំនាញបច្ចេកទេសផ្សេងៗទៀត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី គឹមសី អនុរដ្ឋលេខាធិការ លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យា ស្ថានអភិបាលកិច្ចឌីជីថល និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត នៅទីស្តីការក្រសួងអធិការកិច្ច។