លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ខេត្តស្វាយរៀង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិសរុប៤២២នាក់ (ស្ដ្រី២០៩នាក់) ស្ថិតនៅវិទ្យាល័យរមាសហែក រួមសហការជាមួយអាជ្ញាធរខេត្តស្វាយរៀង ដែលមានលោកស្រី យក់ សុីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ គង់ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ការិយាល័យមន្ត្រីជំនាញ មន្ទីរអធិការកិច្ចខេត្ត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក និងលោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក។ ពិធីផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងអំពីច្បាប់នេះមានការយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ដោយមានសំណួរសរុប ៣៥សំណួរ បន្ទាប់មកមានការឆ្លើយ និងបំភ្លឺជូនយ៉ាងក្បោះក្បាយពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញមកពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងស្នងការនគរបាលខេត្តស្វាយរៀង។




















