គណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញចូលជួបលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ

|

ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញចូលជួបលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ២០៥គ្រួសារ ដែលបានដាក់ពាក្យបណ្តឹងមកក្រសួងអធិការកិច្ច ស្នើសុំទាមទារសិទ្ធិស្របច្បាប់លើដីទំហំ ៥០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិតិក្ខបញ្ញោ ភូមិសំរោងក្រោម ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាប២ សង្កាត់កាកាប២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងែទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង