ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «ទន្ទឹមនឹងការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដែលមានលក្ខណៈច្បាស់លាស់ ក៏ត្រូវគិតគូរលើការពង្រឹងធនធានមនុស្សនិងសមត្ថភាពរបស់ស្ថាប័ន ដើម្បីឈានទៅការដឹកនាំវិស័យអធិការកិច្ចឱ្យបានពេញលេញ»

ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «ទន្ទឹមនឹងការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដែលមានលក្ខណៈច្បាស់លាស់ ក៏ត្រូវគិតគូរលើការពង្រឹងធនធានមនុស្សនិងសមត្ថភាពរបស់ស្ថាប័ន ដើម្បីឈានទៅការដឹកនាំវិស័យអធិការកិច្ចឱ្យបានពេញលេញ»។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៅទីស្តីការក្រសួង។ អង្គប្រជុំបានពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់និងធាតុចូល ព្រមទាំងទស្សនទានគន្លឹះសំខាន់ៗបន្ថែមទៀតទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅធានាឱ្យប្រព័ន្ធត្រួតពិនិត្យមានភាពរលូន និងពេញលេញ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕

—

Key Remarks by H.E. Minister of Inspection: “Alongside preparing a clear concept note for the drafting of the ‘Law on Inspection,’ consideration must also be given to strengthening human resources and institutional capacity in order to progress toward leading the inspection sector comprehensively.”

H.E. SOK Soken, Minister of Inspection, chaired a meeting to continue reviewing and discussing the progress of preparing the concept note for the drafting of the “Law on Inspection,” with the participation of leaders and technical officials at the Ministry. The meeting reviewed, discussed, and exchanged views, inputs, and additional key concepts across technical, legal, and relevant regulatory frameworks, aiming to ensure a smooth and comprehensive inspection system.

Phnom Penh, November 18, 2026

អត្ថបទទាក់ទង