ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរខេត្តកំពត និងមន្ទីរសាធារណការ និងដឹកជញ្ជូន រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅក្រុងកំពត
ខេត្តកំពត៖ រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរខេត្តកំពត និងមន្ទីរសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅក្រុងកំពត ខេត្តកំពត ស្ថិតក្នុងសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាពលោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អង្គភាព ការិយាល័យតំណាងរាស្ត្រខេត្តកំពត អភិបាលរងក្រុងកំពត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសិស្សានុសិស្សសរុប ៣៨៦នាក់ (ស្ត្រី ១៥៤នាក់) ដោយបានឆ្លើយសំណួរពាក់ពន្ន្ធ័នឹងទិដ្ឋភាពច្បាប់និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងតំណាងស្នងការនគរបាលខេត្តកំពតគ្រប់សំណួរ។