គណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមប្រជុំដាក់ផែនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសម្របសម្រួលដល់ការឆ្លងដែនជូនពលករខ្មែរ
ឧត្ដរមានជ័យ÷ កាលពីថ្ងៃទី៤, ទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ហេង ចាន់ឌី រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារទី២នៃគណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណេីរចេញចូលឆ្លងកាត់ព្រំដែនរបស់ពលករខ្មែរ បានអញ្ជេីញចូលរួមប្រជុំដាក់ផែនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលដល់ការចេញចូលឆ្លងដែនរបស់ពលករខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមបណ្ដាច្រកទ្វារព្រំដែន ក្រោមអធិបតីភាពរបស់ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងជាប្រធានក្រុមការងារទី២ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ៕