កិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា

|

ព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍តាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ និងនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីផ្សព្វផ្សាយ «លទ្ធផលកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង និងបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤» ការរាយការណ៍អំពីបច្ចុប្បន្នភាពការងារ ការចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចការចំពោះមុខ និងទិសដៅបន្តនៃការងារ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន និងប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តីរាជការសរុបចំនួន ៣៩រូប ស្រី ១៥រូប នៅបន្ទប់៥០១ ទីស្តីការក្រសួងអធិការកិច្ច៕

អត្ថបទទាក់ទង