កិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

ឯកឧត្តម លីវ សុភក្រ្តា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង និងថ្នាក់ដឹកនាំ មន្រ្ដីរាជការនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីរាជការក្នុងនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដើម្បីដាក់ចេញនូវវិធានការ កែលម្អការងារសម្រាប់អនុវត្តនៅខែបន្ទាប់
នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង