ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានដឹកនាំប្រជុំពិភាក្សាការគ្រោងរៀបចំច្បាប់ស្ដីពី
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានដឹកនាំប្រជុំពិភាក្សាការគ្រោងរៀបចំច្បាប់ស្ដីពី បណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងរៀបចំឯកសារពាក់ព័ន្ធបណ្ដឹងតវ៉ា បណ្ដឹងបរិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ ទីប្រឹក្សាក្រសួង នាយករងខុទ្ទកាល័យ វិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្ដីការក្រសួង។



















