កិច្ចប្រជុំផ្តល់ការណែនាំដល់គណៈប្រតិភូក្រសួងអធិការកិច្ច ដែលត្រូវចុះធ្វើអធិការកិច្ចនៅតាមបណ្តាក្រសួង ស្ថាប័ន ក្នុងការិយបរិច្ឆេទ២០២៣ និងផ្សព្វផ្សាយ ខ្លឹមសារកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដឹកនំាដោយឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច

|

រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញដឹកនំាកិច្ចប្រជុំផ្តល់ការណែនាំដល់គណៈប្រតិភូក្រសួងអធិការកិច្ច ដែលត្រូវចុះធ្វើអធិការកិច្ច នៅតាមបណ្តាក្រសួងស្ថាប័នក្នុងការិយបរិច្ឆេទ២០២៣ និងផ្សព្វផ្សាយ ខ្លឹមសារកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំនេះដែរមានវត្តមានអញ្ចើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច, លោកអគ្គនាយករងអធិការកិច្ច, ឯកឧត្តមប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណ:ប្រតិភូអធិការកិច្ច រួមទាំងមន្ដ្រីរាជការទំាងអស់ នៃនាយកដ្ឋានអធិការកិច្ចទី៣ ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងអធិការកិច្ច នៅសាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្ដីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង