ឯកឧត្តមរដ្ឋលេខាធិការ ឆេង សារឿន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងនីតិវិធីអធិការកិច្ច និងកែសម្រួលបទបញ្ជាផ្ទៃក្នុងសម្រាប់គណៈប្រតិភូអធិការកិច្ច
ព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងនីតិវិធីអធិការកិច្ច និងកែសម្រួលបទបញ្ជាផ្ទៃក្នុងសម្រាប់គណៈប្រតិភូអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម លោកអគ្គនាយករង និងឯកឧត្តម លោកប្រធាននាយកដ្ឋានអធិការកិច្ចទី១ ទី២ និងទី៣ នៅទីស្តីការក្រសួងអធិការកិច្ច។