លោកជំទាវរដ្ឋលេខាធិការប្រចាំការ សុខ វិឡាយ អញ្ជើញដឹកនាំក្រុមការងារក្រសួងអធិការកិច្ច ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស

|

ព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំក្រុមការងារក្រសួងអធិការកិច្ច ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការរដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធចំណុះទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម អួន ម៉េងឈាន់ អគ្គនាយក លោក គី ពិសិដ្ឋ អគ្គនាយករង លោក សួគ៌ា សិទ្ធិ៍សុវណ្ណ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អត្ថបទទាក់ទង