ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រជាពលរដ្ឋ សិស្សានុសិស្ស វិទ្យាល័យ
ខេត្តកំពត៖ព្រឹក ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤
លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច និង ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពត រួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្ថិតក្នុងវិទ្យាល័យព្រះបិតាជាតិ ស្រុកកំពងត្រាច ខេត្តកំពត លោកប្រធានមន្ទីរ អង្គភាព អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ការិយាល័យតំណាងរាស្ត្រខេត្តកំពត អភិបាលរងស្រុកកំពង់ត្រាច សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាការពារ និងសិស្សានុសិស្សសរុប ៣៨៨នាក់ (ស្ត្រី ១៧៨នាក់) ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ជាពិសេសការឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងស្នងការនគរបាលខេត្តកំពតគ្រប់សំណួរ យ៉ាងក្បោះក្បាយគ្រប់សំណួរ។
កម្មវិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។