កិច្ចប្រជុំបែងចែកតួនាទី និងភារកិច្ចរបស់អនុគណៈកម្មការសារព័ត៌មាន និងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
រសៀលថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងសន្តិសុខសណ្តាប់ធ្នាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកតួនាទី និងភារកិច្ចរបស់អនុគណៈកម្មការសារព័ត៌មាន និងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាទីស្តីការក្រសួងអធិការកិច្ច៕