នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត
ខេត្តកំពត៖ ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ក្រោមអធិបតីភាព លោក ជំទាវ ថាក់ ឡានី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក សេន សាប៊ីល អភិបាលរងខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងស្រុកបន្ទាយមាស ស្នងការរងនគរបាលខេត្ត អធិការស្រុក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធាន-អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៣២ នាក់/ស្រ្តី ៨៩នាក់ និងទទួលបានសំណូមពរសរុបចំនួន ០៩សំណូមពរ និងដោះស្រាយជូនបានចំនួន ០៨សំណូមពរ។