កិច្ចប្រជុំថ្នាក់ដឹកនាំនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

|

ទីស្ដីការក្រសួង នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានសំណូមពរដល់មន្រ្តីទាំងអស់ជួយផ្សព្វផ្សាយបន្តដល់ ក្រុមគ្រួសារ សហគមន៍ និងមូលដ្ឋាន ជាពិសេសត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនត្រូវពាក់ព័ន្ធនិងគ្រឿងញៀន ព្រមទាំងត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន៕

អត្ថបទទាក់ទង