កិច្ចប្រជុំជាមួយការិយាល័យតាមដានការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ខាភិបាលនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់
នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនាឆ្នាំ២០២៤ ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ និងឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយការិយាល័យតាមដានការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ខាភិបាលនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ដេីម្បីពង្រឹងតាមដានវឌ្ឍនភាពការងាររកចំណុចខ្វះខាត និងបញ្ហាប្រឈមរបស់ការិយាល័យ ហេីយដោះស្រាយបញ្ហាទាំងនោះភ្លាមៗផងដែរ ដោយមានការចូលរួមពី ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នាទីស្តីការក្រសួងអធិការកិច្ច៕