គណៈប្រតិភូក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវាស់វែងកំណត់ព្រំដី លើទីតាំងគ្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ស្ថិតនៅជើងភ្នំ១៥០០
នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានគណៈប្រតិភូ និងឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាអនុប្រធានគណៈប្រតិភូ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាស់វែងកំណត់ព្រំដោយកាត់ចំណីផ្លូវប្រវែង ២៥ម៉ែត្រ នៅទីតាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ លោកស្រី ស៊ឹង សុខអាង នៅចំណុចជើងភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីមកពីស្ថាប័ន អង្គភាពពាក់ព័ន្ធនានាចូលរួមផងដែរ។