គណៈប្រតិភូក្រសួងអធិការកិច្ចចុះតាមដានការអនុវត្តន៍ច្បាប់ បើកកិច្ចប្រជុំស្តីពីការចុះតាមដានត្រួតពិនិត្យការអនុវត្តន៍អនុក្រឹតលេខ៦៤

|

ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចុះតាមដានការអនុវត្តន៍ច្បាប់ បើកកិច្ចប្រជុំស្តីពីការចុះតាមដានត្រួតពិនិត្យការអនុវត្តន៍អនុក្រឹតលេខ៦៤ ស្តីការកំណត់ និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ស្នងការខេត្ត លោកប្រធានច្រកទាំង៧ ប្រធានសាខាគយទាំង៧ច្រក ប៉ូលីសអន្តោប្រវេសន៍ អង្គភាពពាក់ព័ន្ធ។

អត្ថបទទាក់ទង