ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើ «វឌ្ឍនភាពនៃការរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩»
ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើ «វឌ្ឍនភាពនៃការរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងអធិការកិច្ចដោយផ្ទាល់នៅទីស្ដីការក្រសួង និងមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំង២៥ តាមរយៈប្រព័ន្ធអនឡាញ។
ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរមតិ និងផ្តល់ធាតុចូលបន្ថែមយ៉ាងផុសផុល ដើម្បីធានាឱ្យបាននូវភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ក្នុងការកសាងផែនការថវិកាប្រកបដោយប្រសិទ្ធភាព។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៕








