ឯកឧត្តមរដ្ឋលេខាធិការ លីវ សុភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅការងារបន្ត របស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់

|

រសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាស និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម លឹម ស ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានអធិការកិច្ច។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅការងារបន្ត លើការងារតាមដានការអនុវត្តច្បាប់ពិសេសពិនិត្យទៅលើចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីប្រមូលជាធាតុចូល ក្នុងការចូលរួមចំណែកកែទម្រង់ និងពង្រឹងអភិបាលកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

អត្ថបទទាក់ទង