កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា

|

ព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ និងទិសដៅការងារខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទាំងអស់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា នៅទីស្តីការក្រសួងអធិការកិច្ច។

អត្ថបទទាក់ទង