ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានហិរញ្ញវត្ថុ
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានហិរញ្ញវត្ថុ, ការផ្សព្វផ្សាយខ្លឹមសារ “យុទ្ធសាស្រ្ត ព៤ជ៤”, និងខ្លឹមសារ “សជណ៩០១”របស់ទីស្តីកាគណៈរដ្ឋមន្រ្តី ដើម្បីកសាងជាធាតុចូលបន្ថែមក្នុងការរៀបចំពង្រាងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុស្តីទី លោក លោកស្រី នាងកញ្ញា ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងនាយកដ្ឋានហិរញ្ញវត្ថុ នៅទីស្ដីការក្រសួង។



